(GMT+7)

ខចែង និងលក្ខខណ្ឌ នានា (Terms and Conditions)

តាមរយៈការប្រើប្រាស់វ៉េបសាយ Kbet789 របស់យើងខ្ញុំ ឬសេវាកម្មណាមួយដែលផ្តល់ជូនដោយវ៉េបសាយនេះ នោះមានន័យថាលោកអ្នកយល់ព្រមជាមួយនឹងខចែង និងលក្ខខណ្ឌនានាទាំងនេះរួចហើយ។ ប្រសិនបើ លោកអ្នកមិនយល់ព្រមជាមួយនឹងខចែង និងលក្ខខណ្ឌនានាទាំងនេះទេ សូមបិទទំព័រនេះ និងកុំចូលទៅកាន់ វ៉េបសាយនេះ ឬប្រើប្រាស់សេវាកម្មនានារបស់យើងខ្ញុំឲ្យសោះ។

 

គោលការណ៍ឯកជនភាព (Privacy Policy)

Kbet789 ខ្វល់ខ្វាយពីឯកជនភាពរបស់លោកអ្នក។ ព័ត៌មានទាំងឡាយដែលលោកអ្នកផ្តល់ជូនដល់យើងខ្ញុំ គឺមានសុវត្ថិភាព ពោលគឺយើងខ្ញុំនឹងមិនបង្ហាញព័ត៌មានរបស់លោកអ្នកទៅកាន់ភាគីទីបី ឬនរណាម្នាក់ទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកមានកង្វល់ណាមួយអំពីឯកជនភាពរបស់លោកអ្នក សូមមេត្តា ទាក់ទងមកកាន់យើងខ្ញុំ។

 

បណ្តាវិធានទូទៅ (General Rules)

 • យើងខ្ញុំអាចនឹងធ្វើបច្ចុប្បន្នភាពទៅលើខចែង និងលក្ខខណ្ឌនានាទាំងនេះ ពីពេលមួយទៅពេលមួយ ទៀត ដោយមិនចាំបាច់ជូនដំណឹងជាមុនទៅកាន់សមាជិកទាំងអស់នៃ Kbet789។
 • អាយុតិចបំផុតដើម្បីក្លាយជាសមាជិកនៃ Kbet789 គឺ ១៨ឆ្នាំ។
 • Kbet789 សូមរក្សាសិទ្ធិធ្វើការបដិសេធ ឬកំណត់លើការភ្នាល់ណាមួយ និង/ឬ ដាក់កំហិតទៅលើ ការភ្នាល់ ដោយអាស្រ័យលើការសម្រេចចិត្តតែមួយគត់របស់យើងខ្ញុំ។
 • ចំពោះជម្លោះក្នុងការភ្នាល់ បើមានការសាកសួរណាមួយអំពីការទាមទារលើការភ្នាល់ណាមួយ លោកអ្នកគួរផ្ញើរសារអេឡិចត្រូនិក (អ៊ីម៉េល) មកកាន់យើងខ្ញុំជាមុនសិន។ យើងខ្ញុំនឹងខិតខំឲ្យខ្លាំងក្លា ដើម្បី ដោះស្រាយបញ្ហានេះ ក្នុងលក្ខណៈមួយដែលបំពេញចិត្តឲ្យគ្នាទៅវិញទៅមក។
 • ប្រសិនបើលោកអ្នកមានសំណួរណាមួយទាក់ទងនឹងការភ្នាល់ដែលបានធ្វើរួចលើវ៉េបសាយ ដាច់ខាត ត្រូវលើកឡើងមក មិនឲ្យយឺតជាងប្រាំពីរថ្ងៃឡើយ បន្ទាប់ពីហេតុការណ៍លើកចុងក្រោយនៃការភ្នាល់ ត្រូវបានចេញលទ្ធផលរួចហើយ។ យើងខ្ញុំមិនអាចធានាថានឹងមានលទ្ធភាពឆ្លើយតបទៅនឹងសំណួរ របស់លោកអ្នកឡើយ ប្រសិនបើវាមិនត្រូវបានលើកឡើងក្នុងរយៈពេលនេះទេនោះ។

 

វិធាននានានៃការផ្តល់ជូនពិសេស (Promotion Rules)

Kbet789 អាចនឹងផ្តល់ជូននូវកម្មវិធីការផ្តល់ជូនពិសេសពីពេលមួយទៅពេលមួយទៀតចំពោះអតិថិជនរបស់យើង។ នេះរួមមាន៖ ការផ្តល់សាច់ប្រាក់ឲ្យវិញ រង្វាន់លើកទឹកចិត្ត និង/ឬ ការផ្តល់ជូនពិសេសណាមួយសម្រាប់អតិថិជនចាស់ ឬការភ្នាល់មិនគិតថ្លៃសម្រាប់អតិថិជនថ្មី។ អតិថិជនទាំងអស់របស់យើងអាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះកម្មវិធីផ្តល់ជូនពិសេសនេះ យោងតាមវិធាននានាដែលចែងដូចខាងក្រោម៖

 • ការផ្តល់ជូនពិសេសសម្រាប់អតិថិជនថ្មី អាចទទួលបានតែម្តងប៉ុណ្ណោះ រាល់អតិថិជនម្នាក់ៗ។ លោកអ្នកមិនអាចទទួលបានការផ្តល់ជូននេះក្នុងគណនីថ្មីឡើយ ប្រសិនបើលោកអ្នកគឺជាអតិថិជនចាស់របស់ យើងរួចហើយនោះ។
 • យើងខ្ញុំអាចនឹងជ្រើសរើសយកអតិថិជនចាស់ តាមការសម្រេចចិត្តតែមួយគត់របស់យើងខ្ញុំ ដើម្បីរាប់ បញ្ចូលទៅក្នុងកម្មវិធីផ្តល់ជូនពិសេសណាមួយ ដោយអាស្រ័យទៅលើខចែងជាក់លាក់បន្ថែមទៀត និង រយៈពេលមានសុពលភាព។ ដើម្បីទទួលបានការផ្តល់ជូនពិសេសទាំងនេះ លោកអ្នកត្រូវតែគោរពតាម ខចែងនានានៃការផ្តល់ជូនដែលពាក់ព័ន្ធ នៅក្នុងរយៈពេលមានសុពលភាព។ ប្រសិនបើលោកអ្នកខកខានមិនបានគោរពតាមខចែងនានានៅក្នុងរយៈពេលមានកំណត់ទេ​ ការផ្តល់ជូនកម្មវិធីលើកទឹកចិត្តនេះ និងរាល់ការឈ្នះទាំងអស់របស់វា នឹងត្រូវបានដកហូត។
 • ក្នុងករណីមានវិវាទរវាងវិធាននានានៃកម្មវិធីផ្តល់ជូនពិសេស និងខចែងបន្ថែមទៀតដែលចែងក្នុងកម្មវិធី ផ្តល់ជូនពិសេសនីមួយៗ ចាំបាច់ត្រូវយោងទៅលើខចែងជាក់លាក់នានាបន្ថែមទៀត។

 

វិធាននានាក្នុងការបើកគណនី (Account Opening Rules)

ដើម្បីភ្នាល់ ឬលេងហ្គេមណាមួយលើវ៉េបសាយនេះ លោកអ្នកចាំបាច់ត្រូវចុះឈ្មោះជាសមាជិករបស់យើងខ្ញុំ ដើម្បីទទួលបានគណនីមួយជាមួយយើង (“គណនី” របស់លោកអ្នក)។ ដើម្បីក្លាយជាសមាជិក និងប្រើប្រាស់ វ៉េបសាយរបស់យើង លោកអ្នកចាំបាច់ត្រូវគោរពតាមវិធាននានាដូចខាងក្រោម៖

 • លោកអ្នកមានអាយុយ៉ាងតិច ១៨ឆ្នាំ ដែលមានលទ្ធភាពធ្វើកិច្ចសន្យាតាមផ្លូវច្បាប់បាន និងស្ថិតក្នុង យុត្តាធិការមួយដែលនៅក្នុងនោះវាមានលក្ខណៈស្របច្បាប់ក្នុងការបើកគណនីមួយជាមួយយើង និង ក្នុងការប្រើប្រាស់សេវាកម្មរបស់យើង។
 • លោកអ្នកត្រូវផ្តល់ឲ្យយើងខ្ញុំនូវការទូរទាត់ និងព័ត៌មានផ្ទាល់ខ្លួនដែលពិត ត្រឹមត្រូវ និងពេញលេញ ក្នុងនោះរួមមានឈ្មោះពេញដែលមាននៅលើឯកសារអត្តសញ្ញាណ សេចក្តីលំអិតអំពីគណនីធនាគារ ក្រោមឈ្មោះតែមួយ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទទំនាក់ទំនង និងអាសយដ្ឋានអ៊ីម៉េល។ ហើយ ប្រសិនបើមានការផ្លាស់ប្តូរណាមួយចំពោះព័ត៌មានដែលលោកអ្នកបានបំពេញពីមុន សូមប្រាប់យើង អោយឆាប់ៗតាមលទ្ធភាពដែលអាចធ្វើទៅបាន។
 • លោកអ្នកត្រូវធានាថា លោកអ្នកមានសិទ្ធិធ្វើប្រតិបត្តិការដែលពាក់ព័ន្ធ ឬការភ្នាល់ណាមួយ ដោយ ប្រើប្រាស់ពត៍មានលំអិតពីការទូរទាត់ដែលលោកអ្នកបានផ្តល់ឲ្យយើង។ ប្រសិនបើយើងខ្ញុំមិនទទួល បានការទូរទាត់ ឬការទូរទាត់មិនមានសុពលភាព យើងខ្ញុំអាចនឹងបដិសេធចំពោះប្រតិបតិ្តការរបស់ លោកអ្នក រួចហើយយើងខ្ញុំនឹងបិទ ឬព្យួរគណនីរបស់លោកអ្នក។
 • ពីមុនមក​លោកអ្នកមិនត្រូវធ្លាប់ បានកាន់កាប់គណនីមួយណាដែលត្រូវបានបិទ នឹងនាំទៅដល់ការហាមប្រាម លោកអ្នកមិនឲ្យភ្នាល់ និងប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ឬរបស់ក្រុមហ៊ុនភ្នាល់ល្បែង/លេងហ្គេមដទៃទៀត ដោយមានហេតុផលណាមួយឡើយ។
 • មានការអនុវត្តនានាខ្លះដែលបង្កើតបានជា “ការអនុវត្តដែលត្រូវបានហាមឃាត់” ដែលមានន័យថា វាមិនត្រូវបានអនុញ្ញាតឲ្យកើតមានឡើយ ហើយការរំលោភបំពានណាមួយនៃការអនុវត្តទាំងនេះនឹងនាំ ឲ្យមានការបិទចោលដោយផ្ទាល់ទៅលើគណនីបច្ចុប្បន្នរបស់លោកអ្នក រួចហើយធ្វើការហាមប្រាមលោកអ្នកមិនឲ្យប្រើប្រាស់វ៉េបសាយ និងសេវាកម្មរបស់យើងខ្ញុំក្នុងពេលអនាគតឡើយ។ ការអនុវត្ត ដែលត្រូវបានចាត់ទុកថាហាមឃាត់ មានដូចខាងក្រោម៖
  • ការរំលោភលើការផ្តល់ជូនពិសេស ឬកម្មវិធីលើកទឹកចិត្តផ្សេងៗទៀត និង/ឬ
  • ការប្រើប្រាស់កត្តា ឬឥទ្ធិពលខាងក្រៅមិនត្រឹមត្រូវ        (ដែលស្គាល់ជាទូទៅថាជាការបោកប្រាស់) និង/ឬ ការទាញយកផលប្រយោជន៍មិនត្រឹមត្រូវ
  • ការបើកគណនីជាន់គ្នាពីរដង និង/ឬ
  • ការប្រព្រឹត្តនូវទង្វើមិនសុចរិត ឬបទឧក្រិដ្ឋ ។

យើងខ្ញុំនឹងចាត់វិធានការសមហេតុផលគ្រប់បែបយ៉ាង ដើម្បីរារាំង និងរកឲ្យឃើញនូវសកម្មភាពបែបនេះ និងឈានទៅដល់ការកំណត់អត្តសញ្ញាណរបស់អ្នកលេងទាំងឡាយដែលពាក់ព័ន្ធ ប្រសិនបើវាកើតឡើង។​ ទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះការខាតបង់        ឬការខូចខាត ណាមួយឡើយដែលអាចកើតមានឡើងបណ្តាលមកពីការអនុវត្តដែលត្រូវបានហាមឃាត់ណាមួយ។

 • លោកអ្នកអាចនឹងបើកគណនីតែមួយប៉ុណ្ណោះជាមួយយើងខ្ញុំ ដើម្បីប្រើប្រាស់វ៉េបសាយ និងសេវាកម្ម របស់យើងខ្ញុំ។ យើងខ្ញុំសូមរក្សាសិទ្ធិបិទចោលនូវគណនីជាន់គ្នាពីរដង និងលុបចោលការភ្នាល់ ឬ ប្រតិបត្តិការណាមួយដែលមាននៅលើគណនីជាន់គ្នានេះ។ យើងខ្ញុំក៏សូមរក្សាសិទ្ធិផងដែរក្នុងការព្យួរ គណនីណាមួយ និងលុបចោលការភ្នាល់ ឬប្រតិបត្តិការណាមួយដែលពាក់ព័ន្ធ ដែលអ្នកកាន់គណនី និងម្ចាស់លុយមិនមែនជាមនុស្សតែមួយ។

 

វិធាននានា និងសុវត្ថិភាព ក្នុងការប្រើប្រាស់គណនី (Account Using Rules & Security)

ព័ត៌មានលំអិតអំពីគណនីរបស់លោកអ្នកដូចជា ឈ្មោះគណនី និងលេខសំងាត់ដែលលោកអ្នកបានជ្រើសរើស ក្នុងកំឡុងពេលចុះឈ្មោះ ដាច់ខាតត្រូវតែចាត់ទុកជាព័ត៌មានសម្ងាត់ និងមិនត្រូវបង្ហាញវាទៅកាន់ភាគីទីបីណាមួយឡើយ។ ដើម្បីបន្តប្រើប្រាស់គណនីរបស់លោកអ្នកនៅលើវ៉េបសាយរបស់យើងខ្ញុំ និងដើម្បីកំណត់នូវហានិភ័យចំពោះការប្រើប្រាស់គណនីរបស់លោកអ្នកដោយគ្មានការអនុញ្ញាត លោកអ្នកយល់ព្រម៖

 • ប្រើប្រាស់គណនីរបស់លោកអ្នក សម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយវាមិនអាចត្រូវបាន​ផ្ទេរទៅឲ្យនរណាម្នាក់បានឡើយ។
 • លោកអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការណ៍សម្ងាត់នៃព័ត៌មានលំអិតអំពីគណនីរបស់លោកអ្នក។
 • ប្រសិនបើលោកអ្នកភ្លេច ឬបាត់បង់ព័ត៌មានលំអិតអំពីគណនីរបស់លោកអ្នក លោកអ្នកអាចទាក់ទង ភ្លាមៗមកកាន់យើងខ្ញុំ បន្ទាប់មកយើងខ្ញុំអាចនឹងចាត់វិធានការដូចខាងក្រោម៖
  • ព្យួរគណនីរបស់លោកអ្នកភ្លាមៗ នៅពេលដែលលោកអ្នកផ្តល់ព័ត៌មានមកឲ្យយើងខ្ញុំ ដើម្បី ធ្វើការស៊ើបអង្កេតទៅលើគណនីរបស់លោកអ្នក។
  • ប្រសិនបើយើងខ្ញុំមានហេតុផលដែលត្រូវជឿថា ទំនងជានឹងមានការរំលោភបំពានទៅលើសុវត្ថិភាព ឬការប្រើប្រាស់គណនីរបស់លោកអ្នកដោយគ្មានការអនុញ្ញាត យើងខ្ញុំអាចនឹងទាម ទារឲ្យអ្នកផ្តល់នូវចម្លើយសុវត្ថិភាពខ្លះ មុននឹងយើងខ្ញុំកំណត់ឡើងវិញ និងផ្ញើរឲ្យលោកអ្នកនូវ លេខសំងាត់ថ្មីរបស់លោកអ្នក។
  • ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងខ្ញុំមានហេតុផលដែលត្រូវជឿថា លោកអ្នកកំពុងតែ ព្យាយាមកេងបន្លំយើងខ្ញុំ ដោយផ្តល់នូវរបាយការណ៍មិនពិត នោះយើងខ្ញុំមានសិទ្ធិក្នុងការព្យួរ ឬបិទចោលគណនីរបស់លោកអ្នក និងដកហូតទឹកប្រាក់ទាំងអស់ (ទឹកប្រាក់ដែលបានដាក់បញ្ចូល និងទឹកប្រាក់ដែលឈ្នះ) ដោយមិនចាំបាច់ជូនដំណឹងជាមុន។
 • លោកអ្នកទទួលខុសត្រូវទាំងស្រុងចំពោះរាល់សកម្មភាពទាំងអស់ដែលកើតឡើង ស្ថិតក្រោមគណនីរបស់លោកអ្នក នៅពេលណាមួយ ក្នុងកំឡុងពេលដែលគណនីរបស់លោកអ្នកកំពុងដំណើរការ ឬត្រូវបានព្យួរ ប្រសិនបើមានការភ្នាល់ណាមួយដែលនៅសល់។
 • លោកអ្នកយល់ព្រមនិងទទួលស្គាល់ថា លោកអ្នកយល់ដឹងពេញលេញហើយថានឹងមានការប្រឈមចំពោះការចាញ់ នៅពេលដែលលេងល្បែងតាមរបៀបរបស់វ៉េបសាយ និង/ឬ សេវាកម្មនានា ហើយ លោកអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការចាញ់នេះ។
 • លោកអ្នកត្រូវជូនដំណឹងមកកាន់យើងខ្ញុំភ្លាមៗ នូវការប្រើប្រាស់ព័ត៌មានលំអិតអំពីគណនីរបស់លោកអ្នក ដោយគ្មាន​ការអនុញ្ញាត ឬការរំលោភបំពានសុវត្ថិភាពណាមួយ។
 • លោកអ្នកត្រូវធានាថា លោកអ្នកចាកចេញពីគណនីរបស់លោកអ្នក នៅពេលចប់ការភ្នាល់នីមួយៗ។
 • លោកអ្នកអាចនឹងមិនបញ្ចូល ជ្រើសរើស ឬប្រើប្រាស់ឈ្មោះមិនពិត អាសយដ្ឋាន ព័ត៌មានគណនី ឬ អាសយដ្ឋានអ៊ីម៉េលដែលជាកម្មសិទ្ធិ ឬត្រួតពិនិត្យដោយបុគ្គលមួយផ្សេងទៀត ដោយមានបំណងក្លែងខ្លួន ឬប្រើប្រាស់ឈ្មោះនៃព័ត៌មានលំអិតនេះ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវឡើយ។
 • យើងខ្ញុំសូមរក្សាសិទ្ធិធ្វើការដកហូតទឹកប្រាក់ក្នុងគណនីរបស់លោកអ្នក នៅពេលណាដែលយើងខ្ញុំ មានហេតុផលគ្រប់គ្រាន់ដែលត្រូវជឿថា អ្នកប្រើប្រាស់ និងម្ចាស់គណនីគឺមិនមែនជាមនុស្សតែមួយ និង/ឬ អ្នកប្រើប្រាស់ម្នាក់កំពុងកាន់កាប់គណនីសកម្មដល់ទៅពីរ (ហើយការឈ្នះទឹកប្រាក់ណាមួយ ដែលកើតចេញពីការដាក់ប្រាក់បែបនេះត្រូវបានចាត់ទុកជាមោឃៈ)។
 • យើងខ្ញុំមិនអាច និងមិនទទួលខុសត្រូវចំពោះការចាញ់ ឬការខូចខាតណាមួយដែលកើតឡើងពីការ-ខកខានមិនបានគោរពតាមវិធានទាំងអស់ខាងលើឡើយ។
 • យើងខ្ញុំមិនទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងពីការប្រើប្រាស់វ៉េបសាយ និង/ឬ សេវាកម្មនានារបស់យើងខ្ញុំដោយគ្មានការអនុញ្ញាតឡើយ មិនថាជាការបោកបញ្ឆោតក្តី ឬផ្សេងពីនេះក្តី។
 • យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការបដិសេធចំពោះការចុះឈ្មោះ ផ្អាក ឬលុបចោលឈ្មោះអ្នកប្រើប្រាស់ ដោយមិនចាំបាច់ជូនដំណឹងជាមុន។

 

កំហុស និងភាពភាន់ច្រលំនានា (Mistakes and Errors)

យើងខ្ញុំព្យាយាមគ្រប់បែបយ៉ាងដើម្បីធានានូវភាពត្រឹមត្រូវនៅលើវ៉េបសាយរបស់យើងខ្ញុំ សម្រាប់បទពិសោធ ក្នុងការភ្នាល់ដ៏ល្អបំផុតរបស់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ ការប្រព្រឹត្តខុសរបស់មនុស្ស និង/ឬ របស់ ប្រព័ន្ធអនឡាញអាចនឹងកើតឡើងម្តងម្កាលដែរ និងធ្វើឲ្យមានកំហុសខ្លះនៅលើវ៉េបសាយ      ឬប្រតិបត្តិការរបស់យើងខ្ញុំ។ ក្នុងករណីមានកំហុស ឬភាពភាន់ច្រលំណាមួយកើតឡើង យើងខ្ញុំសូមរក្សាសិទ្ធិធ្វើការដោះស្រាយ ដូចខាងក្រោម៖

 • យើងខ្ញុំមិនទទួលខុសត្រូវចំពោះកំហុសណាមួយនៅក្នុងការប្រកាស ការផ្សព្វផ្សាយជាសាធារណៈ ឬការកំណត់តម្លៃ ការដាក់ហាងឆេង ការដាក់លក្ខខណ្ឌ ព័ត៌មាន ឬលទ្ធផលភ្នាល់ ទោះបីមានការខិតខំ គ្រប់បែបយ៉ាងពីយើងខ្ញុំដើម្បីធានានូវភាពត្រឹមត្រូវយ៉ាងណាក៏ដោយ។ យើងខ្ញុំនឹងធ្វើការកែតម្រូវលើ ភាពភាន់ច្រលំជាក់ស្តែងណាមួយ និងចាត់ទុកជាមោឃៈនូវការភ្នាល់ណាមួយដែលបានដាក់រួចហើយនៅកន្លែងណាដែលរឿងនេះបានកើតឡើង។
 • នៅក្នុងករណីមានភាពភាន់ច្រលំជាក់ស្តែងណាមួយទៅលើតម្លៃ(ទឹកប្រាក់) ដែលបានផ្សព្វផ្សាយរួចហើយ (រួមទាំងតម្លៃដែលកំពុងបង្ហាញ គឺខុសប្លែកពីតម្លៃដែលមាននៅលើទីផ្សារជាទូទៅ និង/ឬ តម្លៃនេះគឺច្បាស់ជា មិនត្រឹមត្រូវហើយ ដោយអាស្រ័យលើគ្រប់កាលៈទេសៈទាំងអស់) ដូច្នេះការភ្នាល់នានានឹងត្រូវបាន ទូរទាត់ក្នុងតម្លៃត្រឹមត្រូវ តាមពេលវេលាព្រមទទួលយក។
 • ប្រសិនបើយើងខ្ញុំទទួលយកការភ្នាល់ណាមួយក្នុងពេលដែលផ្តល់ជូននូវទឹកប្រាក់មួយ នៅពេលភ្នាល់នោះ ស្រាប់តែមានកំហុសកើតមានឡើង ការភ្នាល់នេះនឹងត្រូវចាត់ទុកជាមោឃៈ ហើយទឹកប្រាក់របស់លោកអ្នកនឹងត្រូវបានប្រគល់ជូនវិញ។
 • ប្រសិនបើទឹកប្រាក់ដែលដាក់បញ្ចូលទៅក្នុងគណនីរបស់លោកអ្នក មានកំហុស វាគឺជាទំនួលខុសត្រូវ របស់លោកអ្នកក្នុងការជូនដំណឹងមកយើងខ្ញុំអំពីកំហុសនេះ ដោយមិនពន្យាពេលឡើយ។ ការឈ្នះ ណាមួយដែលកើតឡើងក្រោយកំហុសនេះ និងមុនការជូនដំណឹងមកយើងខ្ញុំ ទោះពាក់ព័ន្ធ ឬអត់នឹងកំហុសនេះក៏ដោយ នឹងត្រូវបានចាត់ទុកថាគ្មានសុពលភាព និងត្រូវបានប្រគល់ឲ្យវិញ ឬបើមិនដូច្នេះទេ​ យើងខ្ញុំអាចទាមទារមកវិញបាន។
 • ប្រសិនបើទឹកប្រាក់ដែលបានបង់ចូលគណនីរបស់លោកអ្នកត្រូវបានដាក់ខុសកន្លែង ឬច្រឡំដៃដោយ សារយើងខ្ញុំ យើងខ្ញុំនឹងផ្តល់ជូននូវទឹកប្រាក់ក្នុងចំនួនដូចគ្នាចូលទៅក្នុងគណនីរបស់លោកអ្នកវិញ។

 

វិធាននានាក្នុងការភ្នាល់ (Betting Rules)

តាមរយៈការចុះឈ្មោះបើកគណនីមួយ ដើម្បីលេង ឬភ្នាល់នៅលើវ៉េបសាយរបស់យើងខ្ញុំ លោកអ្នកត្រូវយល់ដឹង និងឯកភាពដូចខាងក្រោម៖

 • លោកអ្នកត្រូវធ្វើការវិនិច្ឆ័យដោយខ្លួនឯងផ្ទាល់ ក្នុងការដាក់ភ្នាល់ ពោលគឺលោកអ្នកមិនត្រូវពឹងផ្អែកលើការពោលពាក្យណាមួយរបស់បុគ្គលិកយើងខ្ញុំទាក់ទងនឹងកម្មវត្ថុនៃការភ្នាល់ឡើយ។ យើងខ្ញុំសូម រក្សាសិទ្ធិធ្វើការបដិសេធចំពោះការភ្នាល់មួយផ្នែក ឬទាំងអស់។
 • លោកអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការភ្នាល់ណាមួយ ដែលដាក់នៅលើគណនីរបស់លោកអ្នក ជាមួយយើងខ្ញុំ។ ការភ្នាល់នានានៅលើវ៉េបសាយរបស់យើងខ្ញុំអាចត្រូវបានដាក់ដោយលោកអ្នក តាម រយៈគណនីរបស់លោកអ្នកប៉ុណ្ណោះ ហើយយើងខ្ញុំនឹងមិនទទួលយកការភ្នាល់ពីលោកអ្នកតាមរបៀប ណាផ្សេងទៀតឡើយ។
 • ការឈ្នះទឹកប្រាក់ណាមួយពីការប្រើប្រាស់វ៉េបសាយ ឬសេវាកម្មនានា នឹងត្រូវបានដាក់បញ្ចូលទៅក្នុងគណនីរបស់លោកអ្នក ហើយការភ្នាល់លើវ៉េបសាយនេះនាពេលក្រោយមកនឹងត្រូវបានដកចេញ​ពីសមតុល្យនៃគណនីរបស់លោកអ្នក។
 • នៅពេលលោកអ្នកបានដាក់ភ្នាល់ និងទទួលបានការបញ្ជាក់ច្បាស់លាស់ថា ការភ្នាល់របស់លោកអ្នកត្រូវបានទទួលយករួចហើយ វាយឺតពេលហើយក្នុងការលុបចោលការភ្នាល់នេះ។ នៅត្រង់ចំណុចនេះ លោកអ្នកបានផ្តល់ឲ្យយើងរួចហើយនូវសិទ្ធិអំណាចដែលមិនអាចដកហូតបាន ក្នុងការរក្សាទឹកប្រាក់

របស់លោកអ្នកសិន ដោយរង់ចាំរហូតដល់ចេញលទ្ធផល ទើបសម្រេចថាតើត្រូវទុក សង ឬទូរទាត់ ចំពោះការឈ្នះ យោងទៅតាមពេលនោះ។

 • យើងខ្ញុំសូមរក្សាសិទ្ធិចាត់ទុកជាមោឃៈនូវការភ្នាល់ណាមួយ ដែលទទួលយកដោយធ្វេសប្រហែស បន្ទាប់ពីការភ្នាល់បានបិទរួចហើយ ឬនៅកន្លែងណាដែលហេតុការណ៍នេះត្រូវបានដោះស្រាយ ឬក្នុង ដំណាក់កាលមួយដែលអតិថិជនអាចមានការចង្អុលបង្ហាញណាមួយពីលទ្ធផលនេះ។ យើងខ្ញុំក៏សូមរក្សាសិទ្ធិបន្ថែមទៀត ក្នុងការចាត់ទុកជាមោឃៈនូវការភ្នាល់ណាមួយដែលដាក់ បន្ទាប់ពីការចាប់ផ្តើម ព្រឹត្តការណ៍មួយពិតប្រាកដ។ នេះនឹងយកមកអនុវត្ត ទោះជាពេលវេលាត្រូវបានផ្សព្វផ្សាយមិនត្រឹមត្រូវដោយយើងខ្ញុំ ឬនៅក្នុងសារព័ត៌មាន ឬផ្សេងពីនេះក្តី។
 • ការភ្នាល់តិចបំផុត ឬច្រើនបំផុតក្នុងការជ្រើសរើសម្តង ត្រូវបានកំណត់ផ្តាច់មុខដោយយើងខ្ញុំ។
 • ការភ្នាល់មានសុពលភាពទៅបាន ប្រសិនបើព្រមទទួលយកដោយប្រព័ន្ធ server របស់យើងខ្ញុំ។
 • យើងខ្ញុំសូមរក្សាសិទ្ធិធ្វើការបដិសេធ ឬកំណត់លើការភ្នាល់ណាមួយ ដោយសារមូលហេតុអ្វីក៏ដោយ អាស្រ័យលើការសម្រេចចិត្តតែមួយគត់របស់យើងខ្ញុំ។ ក្នុងកាលៈទេសៈដែលការភ្នាល់ត្រូវបានចាត់ទុកជាមោឃៈតាមការសម្រេចចិត្តរបស់យើងខ្ញុំ ចំនួនទឹកប្រាក់ដែលដកចេញពីគណនីរបស់លោកអ្នក សម្រាប់ការភ្នាល់នេះ នឹងត្រូវបានដាក់បញ្ចូលឲ្យវិញទៅក្នុងគណនីរបស់លោកអ្នក។
 • ប្រសិនបើយើងខ្ញុំតាំងចិត្តបោះបង់វិធានមួយក្នុងផលប្រយោជន៍នៃការលេងដ៏ត្រឹមត្រូវ (fair play) ឲទៅលោកអ្នក វាគ្រាន់តែសម្រាប់ព្រឹត្តការណ៍ជាក់លាក់នោះ និងមិនកំណត់ថាជាអ្វីៗដែលមានពីមុន សម្រាប់អនាគតឡើយ។
 • ក្នុងករណីមានជម្លោះអំពីពេលវេលាដែលការភ្នាល់ត្រូវបានធ្វើរួច ដូច្នេះពេលវេលាដែលវាត្រូវបានកត់ត្រាទុក (ប្រសិនបើចឹងមែន) នៅលើ transactional log របស់យើងខ្ញុំ នឹងមានឥទ្ធិពលលើការសងប្រាក់។ ប្រសិនបើការភ្នាល់មួយមិនត្រូវបានកត់ត្រាទុកនៅលើ transactional log របស់​យើងខ្ញុំទេ នោះចាត់ទុកថាពុំមានការភ្នាល់ណាមួយកើតឡើងឡើយ។ លោកអ្នកគួរតែពិនិត្យសមតុល្យទឹកប្រាក់ ក្នុងគណនីរបស់លោកអ្នករាល់ពេលដែលលោកអ្នកចូលទៅកាន់វ៉េបសាយនេះ។
 • ក្នុងករណីមានសញ្ញាណាមួយដែលលោកអ្នកបានធ្វើ បង្ហាញថាមិនពិត ការភ្នាល់របស់លោកអ្នកនឹង ត្រូវបានបោះបង់ ហើយយើងខ្ញុំនឹងមិនមានកាតព្វកិច្ចក្នុងការទូរទាត់សងចំពោះការឈ្នះបែបនេះទេ។
 • Kbet មិនទទួលយកសមាជិក  (អតិថិជន)  ដែលដាក់ភ្នាល់លេីកីឡាបាល់បោះទេ  ទោះបីជាអ្នកផ្គត់ផ្គង់ខ្លះរបស់យេីងផ្តល់ជូននូវការភ្នាល់លេីកីឡាបាល់បោះ  ក្នុងវ៉េបសាយរបស់យេីងយ៉ាងណាក៏ដោយ។ ក្នុងករណីអតិថិជននៅតែដាក់ភ្នាល់លេីកីឡាបាល់បោះ  ហេីយឈ្នះទៀតនោះ  យេីងនឹងដកលុុយចេញពីគណនីរបស់អតិថិជន  បន្ទាប់ពីយេីងផ្អាកគណនីរបស់លោកអ្នក  ហេីយប្រសិនបេីមានការចាញ់ណាមួយ  ដោយសារការភ្នាល់លេីកីឡាបាល់បោះនេះ  អតិថិជននឹងជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។

 

ការភ្នាល់ដែលលួចបន្លំ និងដែលទុកជាមោឃៈ (Fraud and Void Bets)

Kbet789 ព្យាយាមផ្តល់នូវបទពិសោធលេងហ្គេមល្អបំផុតជូនសមាជិករបស់យើងខ្ញុំទាំងអស់ ហើយយើងខ្ញុំមិនអនុញ្ញាតឲ្យសមាជិករបស់ខ្លួនប្រព្រឹត្តអំពើខុសច្បាប់លើវ៉េបសាយរបស់យើងខ្ញុំឡើយ។ ក្នុងករណីយើងខ្ញុំមានហេតុផលដែលត្រូវជឿថា គណនីរបស់លោកអ្នកជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ណាមួយ យើងខ្ញុំនឹង ចាត់វិធានការដូចខាងក្រោម៖

 • យើងខ្ញុំនឹងព្យួរ ឬបិទចោលគណនីរបស់លោកអ្នក ដែលយើងខ្ញុំជឿជាក់ថាមានជាប់ពាក់ព័ន្ធទៅនឹង ការលួចបន្លំ ការលាងលុយកខ្វក់ និង/ឬ សកម្មភាពខុសច្បាប់ ឬគួរឲ្យសង្ស័យផ្សេងៗទៀត។
 • យើងខ្ញុំនឹងដកហូត និង/ឬ បដិសេធការទូរទាត់ទៅឲ្យលោកអ្នក នៅកន្លែងណាដែលលោកអ្នកត្រូវបានគេសង្ស័យថាកំពុងតែប្រព្រឹត្តសកម្មភាពបោកបញ្ឆោត មិនស្មោះត្រង់ ឬបទឧក្រិដ្ឋ ឬទៅលើការ-ភ្នាល់ណាមួយដែលយើងខ្ញុំមិនអាចចង្អុលភស្តុតាងចេញពីឯកសារសុវត្ថិភាពរបស់យើងខ្ញុំ។

 

ការព្យួរ និងការបិទគណនី (Account Suspension and Closure/Termination)

Kbet789 សូមរក្សាសិទ្ធិក្នុងការព្យួរ ឬបិទគណនីរបស់លោកអ្នក ដោយមិន ឬដោយកាត់យកទឹកប្រាក់មួយផ្នែក ឬទាំងអស់ពីគណនីរបស់លោកអ្នក ឬលុបចោល ឬចាត់ទុកជាមោឃៈលើការភ្នាល់ ឬប្រតិបត្តិការណាមួយដែលលោកអ្នកបានធ្វើរួច យោងតាមការសម្រេចចិត្តតែមួយគត់របស់យើងខ្ញុំ ប្រសិនបើ៖

 • តាមសំណូមពររបស់លោកអ្នក ដើម្បីបិទគណនីរបស់លោកអ្នក
 • មានការគាំងខាងបច្ចេកទេស ដែលប៉ះពាល់ដល់សុចរិតភាពនៃប្រតិបតិ្តការ ឬគណនីរបស់លោកអ្នក
 • ប្រសិនបើគណនីរបស់លោកអ្នកមិនមានសកម្មភាព ឬ ប្រសិនបើលោកអ្នកមិនប្រើប្រាស់គណនីរបស់លោកអ្នកសម្រាប់ការភ្នាល់ឬការលេងហ្គេម, ការដាក់ប្រាក់ឬការដកលុយ, ឬ ប្រសិនបើវាមិនមានសកម្មភាពផ្សេងៗទៀតទេ អស់រយៈពេលយ៉ាងតិច២៤ខែជាប់ៗគ្នា ដូច្នេះយើងខ្ញុំនឹងបិទវា ហើយផ្តល់ទឹកប្រាក់ដែលគ្មានជម្លោះ និងនៅសល់ជូនលោកអ្នកវិញ។
 • យើងខ្ញុំសង្ស័យ ឬដឹងថា លោកអ្នកកំពុងធ្វើសកម្មភាពខុសច្បាប់ ឬបោកប្រាស់ នៅពេលដែលកំពុង ប្រើប្រាស់សេវាកម្មនានារបស់យើងខ្ញុំ។
 • យើងខ្ញុំសង្ស័យ ឬដឹងថា លោកអ្នកបានរំលោភបំពានទៅលើប្រការណាមួយនៃខចែង និងលក្ខខណ្ឌនានាទាំងនេះ ឬប្រឆាំងទៅនឹងវិធាននានាដែលគ្រប់គ្រងលើការភ្នាល់ ឬប្រតិបត្តិការជាក់លាក់មួយ។
 • យើងខ្ញុំសង្ស័យ ឬដឹងថា លោកអ្នកកំពុងធ្វើសកម្មភាពតាមរបៀបមួយដែលបណ្តាលឲ្យប៉ះពាល់ដល់ ការធ្វើអាជីវកម្មរបស់យើងខ្ញុំ។ ឧទាហរណ៍៖ ប្រសិនបើលោកអ្នកកំពុងទាញយកផលប្រយោជន៍មិនត្រឹមត្រូវពីយើង ឬពីអ្នកលេងផ្សេងទៀត ឬបើមិនដូច្នេះទេ លោកអ្នកកំពុងធ្វើសកម្មភាពតាមរបៀបមួយមិនត្រឹមត្រូវ ដោយការទាញយកផលចំណេញពីកំហុស ភាពចន្លោះប្រហោង ឬភាពភាន់ច្រលំ ​នៅ ក្នុងកម្មវិធីទន់(Software)របស់យើងខ្ញុំ ឬដោយការបោកប្រាស់ ឬដោយការឃុបឃិតជាមួយអ្នកដទៃ។
 • យើងខ្ញុំសង្ស័យ ឬដឹងថា លោកអ្នកអាចនឹងកំពុងមានផលលំបាកក្នុងការទទួលបានឥណទាន អាចទៅជាក្ស័យធុន ឬទទួលរងនូវនីតិវិធីស្រដៀងគ្នានៅកន្លែងណាមួយនៅក្នុងពិភពលោក។
 • ត្រង់កន្លែងណាដែលស្ថិតនៅក្នុងការវិនិច្ឆ័យរបស់យើងខ្ញុំ មានកំហុសជាក់ស្តែងមួយចំពោះការភ្នាល់ ឬប្រតិបត្តិការមួយដែលលោកអ្នកបានធ្វើ។
 • យើងខ្ញុំទៅជាដឹងថា លោកអ្នកបានគិតលុយឡើងវិញ ឬបដិសេធចំពោះការទិញណាមួយ ឬការដាក់ទឹកប្រាក់ ដែលលោកអ្នកបានធ្វើចំពោះគណនីរបស់លោកអ្នក។
 • ច្បាប់តម្រូវឲ្យយើងខ្ញុំធ្វើដូច្នេះ។
 • ក្នុងករណីយើងខ្ញុំបិទគណនីរបស់លោកអ្នក ដោយហេតុផលណាមួយ យើងខ្ញុំនឹងមិនមានទំនួលខុសត្រូវថែមទៀតចំពោះលោកអ្នកឡើយទោះអ្វីក៏ដោយ ក្រៅតែពីការប្រគល់ឲ្យវិញនូវទឹកប្រាក់ដែលគ្មានជម្លោះ និងនៅសល់។
 • នៅពេលមានការបិទគណនី ទោះដោយយើងខ្ញុំក្តី ឬដោយលោកអ្នកក្តី លោកអ្នកត្រូវយល់ព្រម និងទទួលស្គាល់ថា៖
  • សិទ្ធិរបស់លោកអ្នកក្នុងការប្រើវ៉េបសាយ និងសេវាកម្មនានានឹងឈប់លែងមានភ្លាមៗ។
  • លោកអ្នកនឹងបញ្ឈប់ការប្រើប្រាស់ណាមួយ និងទាំងអស់ចំពោះវ៉េបសាយ និងសេវាកម្មនេះ។
  • លោកអ្នកនឹងលុបចេញនូវកម្មវិធីទន់(Software)ណាមួយដែលផ្តល់ឲ្យលោកអ្នក ឬដែលលោកអ្នកបាន ដោនឡោត(download) នៅលើវ៉េបសាយនេះ ឬសេវាកម្មនានា ចេញពីកុំព្យូទ័រ ថេប្លេត ថាសរឹង ណេតវឺក ឬឧបករណ៍ផ្ទុកផ្សេងៗទៀត។​

 

ការប្រើប្រាស់វ៉េបសាយ (The Use of the Website)

Kbet789 សូមទទួលស្វាគមន៍សមាជិកទាំងឡាយក្នុងការប្រើប្រាស់វ៉េបសាយរបស់យើងខ្ញុំ ទៅតាមគោល-បំណងកម្សាន្តរៀងៗខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីប្រើប្រាស់វ៉េបសាយ និងសេវាកម្មរបស់យើងខ្ញុំបាន និងដើម្បីធានាថាវាកំពុងដំណើរការយ៉ាងរលូន គ្រប់សមាជិកទាំងអស់ចាំបាច់ត្រូវគោរពតាមវិធាននានាដូចខាងក្រោម៖

 • លោកអ្នកមិនត្រូវប្រើប្រាស់វ៉េបសាយនេះ និង/ឬ សេវាកម្មនានាដោយខុសឆ្គង តាមរយៈនាំមកនូវ viruses, Trojans, worms, logic bombs ឬអ្វីៗផ្សេងទៀត ដែលធ្វើឲ្យរំខាន ឬផ្តល់ទុក្ខទោសខាង បច្ចេកវិទ្យាឡើយ។
 • លោកអ្នកមិនត្រូវប៉ុនប៉ងដើម្បីទទួលបានលទ្ធភាពដែលគេមិនអនុញ្ញាតក្នុងការចូលទៅកាន់វ៉េបសាយ​​នេះ និង/ឬ សេវាកម្មនានា, ប្រព័ន្ធ servers របស់វា ឬក៏ servers, កុំព្យូទ័រ ឬ database ដែលតភ្ជាប់ ទៅនឹងវ៉េបសាយនេះ ឬសេវាកម្មនានារបស់យើងខ្ញុំ។
 • លោកអ្នកមិនត្រូវវាយប្រហារវ៉េបសាយនេះ តាមរយៈdenial-of-service attack ឬ distributed denial-of service attack ឡើយ។

ប្រសិនបើមានការរំលោភបំពានបែបនេះ សិទ្ធិរបស់លោកអ្នកក្នុងប្រើប្រាស់វ៉េបសាយនេះ និងសេវាកម្មនានា នឹងលែងមានភ្លាមមួយរំពេច។

 

សិទ្ធិកម្មសិទ្ធិបញ្ញា (Intellectual Property Rights)

 • លោកអ្នកទទួលស្គាល់ និងយល់ព្រមថា កម្មសិទ្ធិបញ្ញាទាំងអស់ដែលមានក្នុងវ៉េបសាយនេះ មាតិកា របស់វា (រួមទាំងកម្មវិធីទន់ណាមួយ) និងនៅក្នុងមាតិកាដែលផ្សព្វផ្សាយលើវា នៅតែស្ថិតស្ថេរជានិច្ច គ្រប់ពេលវេលា ជារបស់យើងខ្ញុំ ឬអ្នកផ្តល់អាជ្ញាប័ណ្ណរបស់យើងខ្ញុំ។ កម្មសិទ្ធិបញ្ញាទាំងនេះរួមមាន សិទ្ធិថតចម្លង ពាណិជ្ជសញ្ញា កម្មវិធីទន់ដែលមានក្នុងប្រព័ន្ធ ការរចនាម៉ូដ ក្រាហ្វិក ប្លង់ រូបរាង និង រចនាសម្ព័ន្ធនៃវ៉េបសាយ សិទ្ធិdatabase សិទ្ធិក្នុងការរចនា ឈ្មោះdomain និង សិទ្ធិចំពោះសុឆន្ទៈ និង/ឬ សិទ្ធក្នុងការប្តឹងផ្តល់។
 • លោកអ្នកត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់អ្វីៗទាំងអស់នេះ តែនៅពេលណាដែលមានការបញ្ជាក់ច្បាស់ ​ពីយើងខ្ញុំ ឬអ្នកផ្តល់អាជ្ញាប័ណ្ណរបស់យើងខ្ញុំប៉ុណ្ណោះ។
 • លោកអ្នកទទួលស្គាល់ និងយល់ព្រមថា អ្វីៗទាំងអស់នេះដែលមាននៅក្នុងវ៉េបសាយរបស់យើងខ្ញុំ គឺ អាចប្រើបានសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនដែលមិនមែនជាពាណិជ្ជកម្មប៉ុណ្ណោះ។ ការប្រើប្រាស់ក្នុង គោលបំណងផ្សេងៗទៀតត្រូវបានហាមឃាត់យ៉ាងតឹងរឹង។
 • លោកអ្នកមិនយល់ព្រម (និងមិនយល់ព្រមជួយ ឬសម្របសម្រួលភាគីទីបីណាមួយ ដើម្បី) ក្នុងការថតចម្លង ផលិតឡើងវិញ បញ្ជូន ផ្សព្វផ្សាយ តាំងបង្ហាញ បែងចែក ទាញយកប្រយោជន៍ខាងពាណិជ្ជកម្ម កែក្លែងបន្លំ ឬផលិតស្នាដៃក្លែងក្លាយទៅលើអ្វីៗទាំងអស់នេះ។
 • យើងខ្ញុំមិនផ្តល់សិទ្ធិដោយផ្ទាល់ក្តី ឬមិនផ្ទាល់ក្តីដល់លោកអ្នក ចំពោះកម្មសិទ្ធិបញ្ញាណាមួយរបស់វា ឬព័ត៌មានសម្ងាត់របស់វាឡើយ។
 • ដើម្បីចៀសវាងនូវចម្ងល់ណាមួយ លោកអ្នកអាចនឹងប្រើប្រាស់ទិន្ន័យដែលរកបានពីវ៉េបសាយ (ដែល ក្នុងនោះរួមមាន ហាងឆេងនិងការតផ្សេងៗ ការផ្សាយផ្ទាល់ និងដែលផ្សាយរួចហើយ) ដែលទាមទារយ៉ាងតឹងរឹងឲ្យមានការប្រើប្រាស់សេវាកម្មនានាតែក្នុងគោលបំណងផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមែនដើម្បីពាណិជ្ជកម្មឡើយ។ ការប្រើប្រាស់ណាមួយផ្សេងទៀត និង/ឬ ការផលិតឡើងវិញនូវទិន្ន័យនេះ ដោយពុំមានការយល់ព្រម ជាលាយលក្ខណ៍អក្សរជាមុន ត្រូវបានហាមឃាត់ដាច់ខាត និងចាត់ទុកជាការរំលោភបំពានទៅលើខចែង និងលក្ខខណ្ឌនានាទាំងនេះ។ យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការចាត់វិធានការនានាតាមការចាំបាច់ ដូចជា ការប្តឹងផ្តល់តាមផ្លូវច្បាប់ដែលទាក់ទងទៅនឹងការប្រើប្រាស់គ្មានការអនុញ្ញាតនូវទិន្ន័យនានាពីវ៉េប​សាយ ដោយមិនចាំបាច់ជូនដំណឹងទៅលោកអ្នកបន្ថែមទៀតឡើយ។

 

សិទ្ធិរបស់ភាគីទីបី (Third Party Rights)៖

ប្រសិនបើមិនមានបញ្ជាក់ច្បាស់លាស់ទេ ពុំមានអ្វីក្នុងខចែង និងលក្ខខណ្ឌនានានេះត្រូវបង្កើតឡើងឡើយ ឬ ផ្តល់សិទ្ធិណាមួយ ឬអត្ថប្រយោជន៍ណាមួយផ្សេងទៀតដល់បុគ្គលណាក្រៅពីលោកអ្នក និងយើងខ្ញុំឡើយ។

ពេលវេលាដែលវ៉េបសាយមិនដំណើរការ (Downtime)

 • ខណៈពេលដែលយើងខ្ញុំខិតខំខ្នះខ្នែងដើម្បីធានាថា វ៉េបសាយនេះដំណើរការជានិច្ចនោះ យើងខ្ញុំនឹង មិនទទួលខុសត្រូវចំពោះការពន្យាពេល ការប្រព្រឹត្តបទលើ្មស ការលុបចោល ឬការខកខានណាមួយ នៅលើផ្នែកខ្លះនៃវ៉េបសាយរបស់យើងខ្ញុំឡើយ ដែលកើតឡើងដោយសារតែបញ្ហាមួយដែលហួសពីសមត្ថភាពក្នុងការត្រួតពិនិត្យរបស់យើងខ្ញុំ ដែលរួមមានករណីប្រធានសក្តិដូចជា ការថែទាំជួសជុលជាបន្ទាន់ ការគាំងអ៊ីនធឺណិត ការគាំងកុំព្យូទ័រ ការគាំងបរិក្ខារទូរគមនាគមន៍ ឬបរិក្ខារផ្សេងទៀត ការដាច់ចរន្តអគ្គិសនី អគ្គីភ័យ រន្ទះបាញ់ ការផ្ទុះ សង្គ្រាម ទឹកជំនន់ វិវាទឧស្សាហកម្ម ការបំផ្លិចបំផ្លាញដោយចេតនា អាកាសធាតុអាក្រក់ ឬទង្វើរបស់អជ្ញាធរមូលដ្ឋាន ឬរាជរដ្ឋាភិបាល ឬអជ្ញាធរមាន សមត្ថកិច្ចផ្សេងៗទៀត។
 • យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះការភ្នាល់ណាមួយដែលមិនទាន់បានធ្វើដោយហេតុផលណាមួយ ឬដែលលោកអ្នកកំពុងកាត់ផ្តាច់ចេញពីសេវាកម្មរបស់យើងខ្ញុំ ដែលក្នុងនោះរួមមាន ការគាំង ឬដាច់ កុំព្យូទ័រ សេវាកម្មទូរគមនាគមន៍ អ៊ីនធឺណិត ឬអ្វីៗផ្សេងពីនេះ ហើយទឹកប្រាក់ដែលមានក្នុងគណនី របស់លោកអ្នកនឹងស្ថិតនៅជានិច្ចគ្រប់ពេលវេលា ដូចដែលវាត្រូវបានកត់ត្រាទុកលើ server របស់​យើងខ្ញុំ។ ទឹកប្រាក់ដែលមានលើ server នៅពេលចូលទៅកាន់វ៉េបសាយ បន្ទាប់ពីលោកអ្នកត្រូវបាន កាត់ផ្តាច់ នឹងបង្ហាញអំពីទឹកប្រាក់ដែលនៅសល់ បន្ទាប់ពីការដាក់ភ្នាល់រួចចុងក្រោយ មុននឹងការកាត់ផ្តាច់កើតមានឡើង។

 

ភាសាផ្លូវការដែលមានឥទ្ធិពល (Governing Language)៖

អត្ថបទផ្លូវការនៃខចែង និងលក្ខខណ្ឌនានានេះគឺធ្វើជាភាសាអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីតម្រូវចិត្តទីផ្សារផ្សេងៗគ្នារបស់យើងខ្ញុំ ខចែង និងលក្ខខណ្ឌនានានេះអាចត្រូវបានបកប្រែ និងផ្សព្វផ្សាយជា ភាសាដទៃៗទៀត។ ប្រសិនបើមានភាពខុសគ្នាដោយអន្លើណាមួយរវាងភាសាទាំងនេះកើតមានឡើង គឺត្រូវ យកអត្ថបទភាសាអង់គ្លេសជាផ្លូវការ។