FAQ
សំនួរ: តើធ្វើដូចម្ដេចទើបអាចចុះឈ្មោះបាន?
ចំលើយ: 3ជំហ៊ានងាយៗ ចំនាយពេលត្រឹមតែ1នាទី សម្រាប់ការចុះឈ្មោះជាមួយគេហទំព័រយើងខ្ញុំ
- ចុចលើ ការចុះឈ្មោះ (Register)
- បំពេញឈ្មោះដែលលោកអ្នកចូលចិត្ត លេខសម្ងាត់ និងជ្រើសរើសប្រភេទទឹកប្រាក់ (រូបិយប័ណ្ណ)
- ចុងក្រោយគ្រាន់តែចុច ដាក់ស្នើរ ( Submit ) ជាការស្រេច
ឥឡូវនេះលោកអ្នកគ្រាន់តែធ្វើការដាក់ប្រាក់ក្នុងគណនី លោកអ្នកនឹងអាចលេងគ្រប់ល្បែងដោយសេរីដែលមានក្នុងគេហទំព័រយើងខ្ញុំបាន។
សំនួរ: តើធ្វើដូចម្ដេចទើបអាចដាក់ប្រាក់បាន?
ចំលើយ: ដើម្បីលេងល្បែងក្នុងគេហទំព័រយើងខ្ញុំបាន តម្រូវអោយលោកអ្នកដាក់ប្រាក់តាមរយៈគណនីធនាគា របស់យើងខ្ញុំ។ ចំនាយត្រឹមតែ១៥នាទី ប្រសិនបើពត៌មានរបស់លោកត្រូវបានផ្ទៀងផ្ទាត់ យើងខ្ញុំនឹងត្រួតពិនិត្យការដាក់ស្នើររបស់លោកអ្នក។ សូមចំណាំ មុនពេលដែលលោកអ្នកធ្វើការស្នើរដាក់ប្រាក់ លោកអ្នកត្រូវធ្វើការផ្ទេរប្រាក់ពីគណនីធនាគារបស់លោកអ្នកមកកាន់គណនីធនាគារបស់យើងខ្ញុំជាមុនសិន ពីព្រោះតាមរយៈការស្នើរដាក់ប្រាក់ នឹងមិនត្រូវបានផ្ទេរប្រាក់ពីគណនីធនាគាលោកអ្នកមកកាន់យើងខ្ញុំដោយស្វ័យប្រវត្តិឡើយ។
សំនួរ: តើខ្ញុំអាចផ្ទេរប្រាក់តាមរយៈអ្វីខ្លះ?
ចំលើយ: លោកអ្នកអាចផ្ទេរប្រាក់តាមរយៈធនាគាឬគណនីដែលលោកអ្នកមានដូចជា អេប៊ីអេ អេស៊ីលីដា គណនីវីង ទ្រូម៉ាន់នី ឬអ៊ីម៉ាន់នី។ កាន់តែងាយស្រួលសម្រាប់លោកអ្នកដែលគ្មានគណនីទាំងអស់នេះ លោកអ្នកអាចផ្ទេរប្រាក់តាមរយៈសេវាកម្មផ្ទេរប្រាក់នានា ដែលមានក្នុងប្រទេសកម្ពុជា និងនៅជិតលោកអ្នក។ សម្រាប់ ពត៌មានលម្អិតអំពីគណនីធនាគា និងលេខទូរស័ព្ទដែលលោកអ្នកអាចផ្ទេរប្រាក់បាន សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ ការជជែកផ្ទាល់ ឬលេខទូរស័ព្ទសេវាបម្រើអតិថិជន។
សំនួរ: ខ្ញុំបានផ្ទេរប្រាក់ទៅកាន់អ្នករួចហើយ ប៉ុន្តែខ្ញុំមិនអាចស្នើរការដាក់ប្រាក់បាន តើខ្ញុំគួរធ្វើបែបណា?
ចំលើយ: ពេលខ្លះមានបញ្ហាដោយសារអុីនធឺរណែតរបស់លោកអ្នក ទើបមិនអាចអោយលោកអ្នកស្នើរការដាក់ប្រាក់បាន។ ប្រសិនបើលោកអ្នកជួបបញ្ហានេះ សូមលោកអ្នកទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈការជជែកផ្ទាល់ ឬទូរស័ព្ទមកកាន់យើងខ្ញុំ ដើម្បីផ្ដល់ពត៌មានពីការផ្ទេរប្រាក់ (ឈ្មោះធនាគា ចំនួនទឹកប្រាក់ លេខគណនី ឬលេខសម្ងាត់ក្នុងវិក័យប័ត្រប្រតិបត្តិការ)។ យើងខ្ញុំនឹងតំណើរការដាក់ប្រាក់ក្នុងគណនីរបស់លោកអ្នកបន្ទាប់ពីយើងខ្ញុំទទួលបានទឹកប្រាក់។
សំនួរ: តើធ្វើដូចម្ដេចទើបអាចដកប្រាក់បាន?
ចំលើយ: ដើម្បីដកប្រាក់ពីគណនីរបស់លោកអ្នកបាន លោកអ្នកត្រូវពិនិត្យមើលសមតុល្យទឹកប្រាក់ក្នុងគណនីជាមុនសិន។ បន្ទាប់មកលោកអ្នកអាចដាក់ស្នើរការដកប្រាក់ នឹងផ្ញើមកកាន់យើងខ្ញុំដើម្បីត្រួតពិនិត្យនិងតំណើរការដកប្រាក់ជូនលោកអ្នក។ ជាធម្មតាលោកអ្នកនឹងទទួលបានទឹកប្រាក់ក្នុងរយៈពេលតែ១៥នាទីប៉ុណ្ណោះ លើកលែងតែមានបញ្ហាបច្ចេកទេស ឬបញ្ហាធនាគាដែលយើងខ្ញុំមិនបានដឹងជាមុន ប៉ុន្តែយើងខ្ញុំនឹងព្យាយាម តំណើរការជូនលោកអ្នកអោយបានលឿនរហ័ស។
សំនួរ: ខ្ញុំចង់ដកប្រាក់ ប៉ុន្តែខ្ញុំមិនអាចដាក់ស្នើរដកប្រាក់បាន តើគួរធ្វើដូចម្ដេច?
ចំលើយ: ប្រសិនបើលោកអ្នកមិនអាចដាក់ស្នើរដកប្រាក់ក្នុងគេហទំព័រយើងខ្ញុំដោយមូលហេតុណាមួយ លោកអ្នកអាចធ្វើការជជែកផ្ទាល់ ឬទូរស័ព្ទមកលេខសេវាបំរើអតិថិជនរបស់យើងខ្ញុំបាន។ យើងខ្ញុំនឹងជួយលោកអ្នកសម្រាប់ការដកប្រាក់នេះ ប៉ុន្តែលោកអ្នកត្រូវពិនិត្យសមតុល្យទឹកប្រាក់ក្នុងគណនីជាមុនសិន។
សំនួរ: ខ្ញុំគ្មានគណនីធនាគា ឬគណនីផ្ទេរប្រាក់ ធ្វើមេចទើបអាចដកប្រាក់បាន?
ចំលើយ: ទោះបីជាលោកអ្នកគ្មានគណនីធនាគា ឬគណនីផ្ទេរប្រាក់ ក៏នៅតែដកប្រាក់បានធម្មតា។ យើងខ្ញុំនឹងធ្វើការផ្ទេរប្រាក់ និងលេខសម្ងាត់តាមរយៈលេខទូរស័ព្ទដែលលោកអ្នកបានដាក់ក្នុងការចុះឈ្មោះ។ លោកអ្នកអាចដកប្រាក់ពីសេវាកម្មផ្ទេរប្រាក់ដែលលោកអ្នកបានស្នើរ។ សម្រាប់ពត៌មានបន្ថែមសូមធ្វើការជជែកផ្ទាល់ ឬទូរស័ព្ទមកកាន់លេខសេវាបម្រើអតិថិជនរបស់យើងខ្ញុំ។
សំនួរ: តើមុខងារការផ្ទេរប្រាក់សម្រាប់ធ្វើអ្វី?
ចំលើយ: គេហទំព័រ Kbet789 យើងខ្ញុំមានល្បែងជាច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសលេង។ ដើម្បីអាចលេងល្បែងមួយចំនួនបានដែលទទួលការសហការពីដៃគូររបស់យើងខ្ញុំ លោកអ្នកត្រូវធ្វើការផ្ទេរប្រាក់ពីគណនីចម្បងទៅកាន់ប្រភេទគណនីល្បែងដែលលោកអ្នកចង់លេងជាការស្រេច។
សំនួរ: តើធ្វើមេចទើបអាចផ្ទេរប្រាក់បាន?
ចំលើយ: ចុចលើ ការផ្ទេរប្រាក់ (Transfer) បញ្ចូលពត៌មានក្នុងប្រតិបត្តិការ ជ្រើសរើសគណនី ឬប្រភេទល្បែងដែលលោកអ្នកចង់ផ្ទេរ និងបញ្ចូលចំនួនទឹកប្រាក់ បន្ទាប់មកដាក់ស្នើរ ភ្លាមៗនោះទឹកប្រាក់របស់លោកអ្នកនឹងត្រូវបានផ្ទេររួចរាល់។
សំនួរ: ខ្ញុំបាត់លេខសម្ងាត់ ហើយមិនអាចចូលក្នុងគណនីបាន តើគួរធ្វើមេច?
ចំលើយ: យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពគណនីរបស់អតិថិជន។ ប្រសិនបើលោកអ្នកបាត់លេខសម្ងាត់ ឬមិនអាចប្រើលេខសម្ងាត់ចាស់ចូលក្នុងគណនីអ្នកបាន លោកអ្នកចាំបាច់ទំនាក់ទំនងមកកាន់យើងខ្ញុំជាបន្ទាន់តាមរយៈការជជែកផ្ទាល់ ឬលេខទូរស័ព្ទសេវាបម្រើអតិថិជន។ ក្រុមការងារយើងខ្ញុំនឹងសួរនាំ ពត៌មានខ្លះៗអំពីគណនីរបស់លោកអ្នកដើម្បីធានាសុវត្ថិភាពជូនលោកអ្នក។ បន្ទាប់ពីយើងខ្ញុំប្រាកដថាលោកអ្នកជាម្ចាស់គណនីពិត យើងខ្ញុំនឹងធ្វើការប្ដូរលេខសម្ងាត់ថ្មី នឹងផ្ញើរសារជូនលោកអ្នកវិញ។ ប្រសិនបើលោកអ្នកបញ្ចូលពត៌មានខុសហើយមិនអាចចូលក្នុងគណនីបាន លោកអ្នកត្រូវទទួលខុសត្រូវចំពោះប្រតិបត្តិការដែលកើតឡើងក្នុងគណនីរបស់លោកអ្នក ។ សូមអរគុណ សូមសំណាងល្អ ៕